ជំនាញ
- នីតិសាស្ត្រ (ច្បាប់) Law
- នីតិសាធារណៈ Public Law
- វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ Political Science and
International Relations
បណ្តុះបញ្ញវន្តច្បាប់ កសាង អ្នកដឹកនាំសាធារណៈ
និងបង្កើតចក្ខុវិស័យនយោបាយ សម្រាប់អនាគតជាតិ
អាជីពក្រោយពេលបញ្ចប់ការសិក្សា
ក្រោយពេលនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យនិស្សិតនឹងទទួលបាន
ការងារអាជីពទៅតាមជំនាញដូចខាងក្រោម៖
ជំនាញ នីតិសាស្ដ្រ
ក្រោយពីទទួលបានបរិញ្ញាបត្រនីតិសាស្ដ្រ
អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
- អាចប្រលងចូលជាមន្ដ្រីរាជ ឬតាមក្រសួងសាម៉ី
- ជាមន្ដ្រីនៅតាមលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
និងអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាជម្រះក្ដី ជាន់ខ្ពស់
- ជាមន្ដ្រីជំនួយការ ឬលេខាធិការឱ្យចៅក្រម ព្រះរាជអាជ្ញា ឬមេធាវី
- អាចប្រឡងចូលជាសិស្សវិជ្ជាជីវៈច្បាប់នានា ដូចជា ចៅក្រម ព្រះរាជអាជ្ញា
ក្រឡាបញ្ជី សារការី មេធាវី អាជ្ញាសាលា
- អាចក្លាយជា ទីប្រឹក្សា ជានគរបាល ជាសាស្ដ្រាចារ្យ ជាអាជ្ញាកណ្ដាល
ជាសន្ធានការី ជាមជ្ឈត្តករ។ មុខជំនាញផ្សេងៗ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ
វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនង
ជំនាញ រដ្ឋបាលសាធារណៈ
បន្ទាប់ពីទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ
និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម៖
- ការប្រឡងចូលបម្រើការងារជាមន្ត្រីរាជការ៖
អាចប្រឡងចូលធ្វើជាមន្ត្រីរាជការតាមរយៈសាលារដ្ឋបាលខេត្ត ឬក្រសួងពាក់ព័ន្ធ
ក្នុងនាមជាសិស្សមន្ត្រីរដ្ឋបាល ឬសិស្សមន្ត្រីជាន់ខ្ពស់។
- មន្ត្រីជំនួយការ ឬលេខាធិការ៖
អាចធ្វើជាមន្ត្រីជំនួយការ
ឬលេខាធិការជូនថ្នាក់ដឹកនាំស្ថាប័ន។
- មន្ត្រីសាធារណៈ ឬថ្នាក់ដឹកនាំស្ថាប័ន៖
អាចក្លាយជាមន្ត្រីសាធារណៈ (អភិបាល
ឬអភិបាលរង នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ) ឬជាថ្នាក់ដឹកនាំស្ថាប័ន។
- ទីប្រឹក្សា រៀបចំគោលនយោបាយ ឬសាស្ត្រាចារ្យ៖
អាចបម្រើការជាទីប្រឹក្សា
អ្នករៀបចំគោលនយោបាយ ឬជាសាស្ត្រាចារ្យ។
- អ្នករដ្ឋបាលក្នុងស្ថាប័នឯកជន៖
អាចធ្វើការជាអ្នករដ្ឋបាលនៅក្នុងស្ថាប័នឯកជនផ្សេងៗ។
- អ្នកពិគ្រោះយោបល់ ឬអ្នកសម្របសម្រួល៖
អាចធ្វើជាអ្នកពិគ្រោះយោបល់
(Consultant) ឬជាអ្នកសម្របសម្រួល (Mediator)។
ជំនាញ វិទ្យាសាស្ត្រនយោបាយ
និងទំនាក់ទំនងអន្តរជាតិ
ក្រោយពីទទួលបានបរិញ្ញាបត្រវិទ្យាសាស្ដ្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិ
អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖
- អាចជាទីប្រឹក្សានៅតាមស្ថាប័នសាធារណៈ និងអង្គការជាតិ ឬអន្ដរជាតិនានា
- អាចជាមន្ដ្រីនយោបាយ និងមន្ដ្រីរាជការតាមក្រសួង ស្ថាប័ន មន្ដ្រីការទូត
- អាចជាអ្នកវិភាគនយោបាយជាតិ និងនយោបាយការបរទេស ឬជាអ្នកទំនាក់ទំនងសាធារណៈ
- អាចជាអ្នកតាក់តែងគោលនយោបាយ ជាសាស្ដ្រាចារ្យវិទ្យសាស្ដ្រនយោបាយ
និងទំនាក់ទំនងអន្ដរជាតិ
លក្ខណៈពិសេស
មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ មានឧត្តមភាព និងលក្ខណៈពិសេស
និងបណ្តុះបណ្តាលដូចខាងក្រោម៖
- មានកម្មវិធីអនុវត្តន៍ទ្រឹស្តីនៅតាមអង្គភាព ស្ថាប័នរដ្ឋនិងឯកជន
- មានបន្ទប់សវនាការនិងលេខាធិការដ្ឋានសាលាដំបូងនិម្មិត
- មានសាស្រ្តាចារ្យប្រកបដោយបទពិសោធ ចំណេះដឹង
និងគរុកោសល្យដែលកំពុងបំពេញវិជ្ជាជីវៈ
- មានដៃគូក្នុងវិស័យរដ្ឋនិងឯកជន
ដើម្បីផ្តល់ឱកាសឱ្យនិស្សិតអនុវត្តន៍ដោយផ្ទាល់នៅនឹងកន្លែង
- មានកម្មវិធីអនុវត្តន៍ផ្ទាល់នៅតុលាការនិងការិយាល័យមេធាវី
- មានក្លឹបប្រឹក្សាអាជីពដើម្បីផ្តល់ព័ត៌មាននិងណែនាំដល់និស្សិត
ដែលកំពុងសិក្សា
- មានកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្រ្ត សង្គម
បរិស្ថាន និងសហគមន៍។
ការសិក្សាផ្សារភ្ជាប់ជាមួយការអនុវត្តនៅបន្ទប់អនុវត្តន៍របស់សាកលវិទ្យាល័យ
និងការចូលរួមសិក្សាជាក់ស្តែង នៅតាមបណ្ដាស្ថាប័នសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។
ការសិក្សាផ្សារភ្ជាប់ទៅនឹងការងារសហគមន៍។