មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

Faculty of Science and Technology

ជំនាញ

  • វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science (CS)
  • វិទ្យាសាស្ត្រទិន្នន័យ Data Science (DS)
  • បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា AI & Machine Learning (AI)
  • បច្ចេកវិទ្យាព័ត៌មាន Information Technology (IT)
  • សន្និសុខសាយប័រ Cybersecurity (CY)
  • វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក Electronic and Electrical Engineering (EEE)

ក្រោយពេលនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យនិស្សិតនឹងទទួលបានការងារអាជីពដូចខាងក្រោម៖

ជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ
  • វិស្វករកម្មវិធីកុំព្យូទ័រ (Software Engineer)៖ អ្នកជំនាញដែលរចនា វិភាគ និងសរសេរកូដបង្កើតប្រព័ន្ធកម្មវិធី និងប្រព័ន្ធប្រតិបត្តិការខ្នាតធំសម្រាប់ស្ថាប័ន។
  • អ្នកអភិវឌ្ឍន៍ប្រព័ន្ធវែប និងទូរស័ព្ទ (Full-Stack Developer)៖ បង្កើត និងគ្រប់គ្រងកម្មវិធីដែលដំណើរការលើគេហទំព័រ និងទូរស័ព្ទដៃទាំងផ្នែកខាងមុខ (Front-End) និងផ្នែកខាងក្រោយ (Back-End)។
  • ប្រធានគ្រប់គ្រងគម្រោង IT (IT Project Manager)៖ ដឹកនាំ ចាត់ចែងក្រុមការងារ និងរៀបចំផែនការបង្កើតគម្រោងបច្ចេកវិទ្យាឱ្យទទួលបានជោគជ័យ។

ការសិក្សាផ្សារភ្ជាប់ជាមួយ អនុវត្តន៍ឧបករណ៍ស៊េរីថ្មីជាក់ស្តែងស្របតាមទីផ្សារការងារក្នុងតំបន់

ជំនាញ វិទ្យាសាស្ត្រទិន្នន័យ
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data Scientist)៖ ប្រើប្រាស់គំរូស្ថិតិ និងកូដកម្រិតខ្ពស់ដើម្បីរុករកទិន្នន័យ បង្កើតគំរូព្យាករណ៍និន្នាការអនាគតសម្រាប់ក្រុមហ៊ុន។
  • វិស្វករទិន្នន័យ (Data Engineer)៖ រចនា បង្កើត និងថែទាំហេដ្ឋារចនាសម្ព័ន្ធ (Data Pipelines) សម្រាប់ផ្ទុក និងបញ្ជូនទិន្នន័យខ្នាតធំ។
  • អ្នកអភិវឌ្ឍន៍ប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ (BI Developer)៖ បំប្លែងទិន្នន័យឱ្យទៅជាព័ត៌មានយុទ្ធសាស្ត្រតាមរយៈ Dashboard ដើម្បីជួយម្ចាស់អាជីវកម្មសម្រេចចិត្ត។
ជំនាញ បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា
  • វិស្វករបញ្ញាសិប្បនិម្មិត (AI Engineer)៖ រចនា ដឹកនាំ និងអភិវឌ្ឍកម្មវិធីឆ្លាតវៃ ឬប្រព័ន្ធរ៉ូបូតដែលធ្វើការងារស្មុគស្មាញជំនួសមនុស្ស។
  • វិស្វករម៉ាស៊ីនសិក្សា (Machine Learning Engineer)៖ បង្កើត និងធ្វើឱ្យប្រសើរឡើងនូវក្បួនដោះស្រាយ (Algorithms) ដើម្បីឱ្យកុំព្យូទ័រអាចរៀនសូត្រពីទិន្នន័យ។
  • វិស្វករចក្ខុវិស័យកុំព្យូទ័រ (Computer Vision Engineer)៖ អភិវឌ្ឍកម្មវិធី និងកូដដើម្បីឱ្យកុំព្យូទ័រអាចចាប់យក វិភាគ និងស្គាល់ទម្រង់រូបភាព ឬវីដេអូ។
ជំនាញ បច្ចេកវិទ្យាព័ត៌មាន
  • អ្នកគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Manager)៖ ដឹកនាំ គ្រប់គ្រង និងមើលការខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធ IT ទាំងមូលរបស់ស្ថាប័ន ឬធនាគារ។
  • វិស្វកររចនាប្រព័ន្ធក្លោដ (Cloud Solutions Architect)៖ រចនា និងរៀបចំប្រព័ន្ធផ្ទុកទិន្នន័យ និងកម្មវិធីនៅលើអាកាស (Cloud) សម្រាប់សហគ្រាសខ្នាតធំ។
  • ទីប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន (IT Consultant)៖ អ្នកជំនាញឯករាជ្យដែលផ្តល់ប្រឹក្សាដល់ក្រុមហ៊ុននានាអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ការសិក្សាផ្សារភ្ជាប់ជាមួយ អនុវត្តន៍ឧបករណ៍ស៊េរីថ្មីជាក់ស្តែងស្របតាមទីផ្សារការងារក្នុងតំបន់

ជំនាញ សន្តិសុខសាយប័រ
  • អ្នកវិភាគសន្តិសុខសាយប័រ (Cybersecurity Analyst)៖ ពិនិត្យ តាមដាន និងវិភាគរាល់ចរាចរណ៍ទិន្នន័យក្នុងប្រព័ន្ធ ដើម្បីស្វែងរកនិងទប់ស្កាត់សកម្មភាពវាយប្រហារ។
  • អ្នកជំនាញធ្វើតេស្តជ្រៀតចូលប្រព័ន្ធ (Penetration Tester / Ethical Hacker)៖ ធ្វើការវាយប្រហារសាកល្បងលើប្រព័ន្ធ ដើម្បីស្វែងរកប្រហោងសន្តិសុខ រួចជួយកែលម្អវាឱ្យមានសុវត្ថិភាពខ្ពស់។
  • វិស្វករសន្តិសុខបណ្តាញ (Network Security Engineer)៖ រចនា ដំឡើង និងគ្រប់គ្រងឧបករណ៍ការពារបណ្តាញកុំព្យូទ័រ ដូចជា Firewalls និង VPNs ដើម្បីការពារទិន្នន័យសម្ងាត់។
  • អ្នកកោសល្យវិច្ច័យឌីជីថល (Digital Forensics Investigator)៖ ស្រាវជ្រាវ វិភាគ និងប្រមូលភស្តុតាងឌីជីថលពីឧបករណ៍កុំព្យូទ័រ នៅពេលមានបទល្មើសឬការវាយប្រហារសាយប័រ។
  • អ្នកគ្រប់គ្រងការឆ្លើយតបឧប្បត្តិហេតុ (Incident Response Manager)៖ ដឹកនាំផែនការសកម្មភាពបន្ទាន់ដើម្បីទប់ស្កាត់ កាត់បន្ថយការខូចខាត និងស្តារប្រព័ន្ធឡើងវិញភ្លាមៗពេលរងការវាយប្រហារ។
  • អ្នកគ្រប់គ្រងសន្តិសុខព័ត៌មាន (CISO / Security Manager)៖ រៀបចំ និងដឹកនាំយុទ្ធសាស្ត្រ គោលនយោបយសន្តិសុខព័ត៌មានទាំងមូលរបស់ស្ថាប័នឱ្យស្របតាមស្តង់ដាអន្តរជាតិ។
ជំនាញ វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក
  • រៀបចំបណ្តាញអគ្គិសនីក្នុងអគារ
  • រៀបចំប្រព័ន្ធទំនាក់ទំនងម៉ាស៊ីនភ្លើង
  • រៀបចំប្រព័ន្ធបញ្ជាកុំព្យូទ័រ
  • សរសេរកម្មវិធីកុំព្យូទ័រសញ្ញាឌីជីថល
  • ពិនិត្យប៉ាន់ប្រមាណទិន្នន័យប្រើប្រាស់ថាមពល កំលាំង មេកានិច សៀគ្វីអគ្គិសនី
  • បង្កើតអគ្គិសនីដោយថាមពលកកើតឡើងវិញ
  • បច្ចេកទេសអេឡិចត្រូនិកនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម សេវាកម្មបច្ចេកទេស។

ការសិក្សាផ្សារភ្ជាប់ជាមួយ អនុវត្តន៍ឧបករណ៍ស៊េរីថ្មីជាក់ស្តែងស្របតាមទីផ្សារការងារក្នុងតំបន់

លក្ខណៈពិសេស
  • ទទួលបានវិញ្ញាបនបត្រអន្តរជាតិលើកម្មវិធីសិក្សា Cisco ដែលមានការទទួលស្គាល់ជាង ១៨០ប្រទេស។
  • មានបន្ទប់អនុវត្តន៍ជាមួយឧបករណ៍ទំនើបស្របតាមកម្មវិធីសិក្សា។
  • ឱកាសអភិវឌ្ឍន៍ចំណេះដឹងរបស់និស្សិតច្រើនរូបភាពតាមរយៈការចូលរួមសិក្ខាសាលាជាតិនិងអន្តរជាតិ ទស្សនកិច្ចសិក្សាទៅក្រៅប្រទេសដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី ចិន ព្រមទាំងឱកាស ចូលរួមប្រកួតប្រជែង ថ្នាក់ជាតិនិងថ្នាក់តំបន់។
សូមទំនាក់ទំនង